Wednesday, March 4, 2015

អ្នកលក់​បោះ​ដុំ​អាហារ​បំប៉ន​សុខភាព​ម្រុំ​ធម្មជាតិ ​ អាច​រក​ប្រាក់​ចំណូល​បាន​ ​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​


អ្នកលក់​បោះ​ដុំ​អាហារ​បំប៉ន​សុខភាព​ម្រុំ​ធម្មជាតិ អាច​រក​ប្រាក់​ចំណូល​បាន​រហូតដល់​ ៥​ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ​ពី​ការ​លក់​ផលិតផល​អាហារ​បំប៉ន​ម្រុំ​ធម្មជាតិ​ខ្មែរ ក្រោយពី​ម្ចាស់​ហាង​នេះ បាន​ទិញ​សិទ្ធិ​លក់​បន្ត​ពី​ក្រុមហ៊ុន​ធំ​យីហោ​ម្រុំ​ធម្មជាតិ បា​កា​វីឡា​បាន​រយៈពេល​មួយ​ឆ្នាំ​កន្លះ​។​

​ចំណុច​អ្វី​ដែល​នាំ​ឲ្យ​សាខា​លក់​បន្ត អាហារ​បំប៉ន​សុខភាព​ម្រុំ​ធម្មជាតិ ប្រចាំ​រាជធានី​ភ្នំពេញ អាច​រក​ប្រាក់​ចំណូល​បាន​រហូតដល់​ខ្ទង់ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ​?

​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​លក់​អាហារ​បំប៉ន​សុខភាព​ម្រុំ​ធម្មជាតិ​ យីហោ បា​កា​វីឡា​ប្រចាំ​រាជធានី​ភ្នំពេញ លោក ម៉​រ៉ា​យ៉ា មូ​នីសា ឲ្យ​TheBNEWS​ដឹង​ថា កាលពី​ពេល​ដែល​​លោក​​បើក​សាខា​លក់​បោះ​ដុំ​បន្ត​ដំបូង​ ​​ការ​លក់​​​មិនទាន់​ទទួល​បាន​ប្រាក់ចំណូល​ច្រើន​នោះ​ទេ​។ មួយ​ខែ​គឺ​រក​បាន​​ប្រហែល​ ​​៥០០​ដុល្លារ។ ប៉ុន្តែ​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ ការ​លក់​​​កើន​ឡើង​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក ដោយ​ក្នុង​មួយ​ខែ​​ ​អាច​រក​ប្រាក់​ចំណូល​បាន​រហូត​ដល់​ ៥០០០​ដុល្លារ។​

​លោក​បញ្ជាក់​ថា ចំណុច​ដែល​ធ្វើ​ឲ្យ​ការ​លក់​រ​កើន​ឡើង គឺ​ដោយសារ​៖
​- ការ​ទទួលស្គាល់​គុណភាព ពី​អតិថិជន​កើន​ឡើង 
​-​​សាខា​ចែកចាយ​បោះ​ដុំ ​និង​រាយ​បន្ត​តែមួយគត់​ពី​ក្រុមហ៊ុន​ធំ​ ដែល​មានតែ​ពីរ​សាខា​ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅ​សៀមរាប និង​នៅ​រាជធានី​ភ្នំពេញ 
​-តម្លៃ​សមរម្យ​

​លោក​រៀបរាប់​បន្ត​ថា បច្ចុប្បន្ន​ផលិតផល​អាហារ​បំប៉ន​សុខភាព​ម្រុំ​ធម្មជាតិ ក្រៅពី​ហាង​លោក​ផ្ទាល់​ជា​អ្នកលក់​ដោយ​ផ្ទាល់​ទៅតាម​បណ្ដា​ខេត្ត​នានា ផលិតផល​នេះ​ក៏​ត្រូវ​បាន​ដាក់​តាំង​​លក់​នៅ​តាម​ផ្សារ​ទំនើប និង​ម៉ា​ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​ តួយ៉ាង​ដូចជា​នៅ​ផ្សារ​ថៃ​ហួត ផ្សារ​សេ​ដាក​ជាដើម​។​

​លោក​បញ្ជាក់​ថា បើ​ផ្អែក​តាម​របាយការណ៍​ពី​ក្រុមហ៊ុន​ធំ បង្ហាញ​ថា គិត​ត្រឹមតែ​ម្សៅ​ម្រុំ​មួយ​មុខ ក្រុមហ៊ុន​អាច​នាំ​ចេញទៅ​ទីផ្សារ​ក្រៅ​ស្រុក​រហូតដល់​ ​១-២​តោន​ក្នុង​មួយ​ខែៗ​។​

​សូម​បញ្ជាក់​ថា ក្រុមហ៊ុន​លក់​អាហារ​បំប៉ន​សុខភាព​ម្រុំ​ធម្មជាតិ មាន​ផលិតផល ដូចជា​ម្រុំ​ជា​លក្ខណៈ តែ​ស្លឹក តែ​ម្សៅ គ្រាប់ ម្សៅ ប្រេង និង​ជា​លក្ខណៈ​សាប៊ូ​សរីរាង្គ ដែល​សាខា​លក់​ម្រុំ​បន្ត​ប្រចាំ​រាជធានី​ភ្នំពេញ​មាន​ទីតាំងនៅ​ម្តុំ​សាកលវិទ្យាល័យ​ខេមរៈ ខណ្ឌ​សែន សុខ​៕

​ដោយ​៖ ម៉ៅ ចរិយា​

0 comments:

Post a Comment

Popular Posts

Categories

Powered by Blogger.