Latest Posts

Wednesday, March 4, 2015

អ្នកលក់​បោះ​ដុំ​អាហារ​បំប៉ន​សុខភាព​ម្រុំ​ធម្មជាតិ ​ អាច​រក​ប្រាក់​ចំណូល​បាន​ ​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​


អ្នកលក់​បោះ​ដុំ​អាហារ​បំប៉ន​សុខភាព​ម្រុំ​ធម្មជាតិ អាច​រក​ប្រាក់​ចំណូល​បាន​រហូតដល់​ ៥​ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ​ពី​ការ​លក់​ផលិតផល​អាហារ​បំប៉ន​ម្រុំ​ធម្មជាតិ​ខ្មែរ ក្រោយពី​ម្ចាស់​ហាង​នេះ បាន​ទិញ​សិទ្ធិ​លក់​បន្ត​ពី​ក្រុមហ៊ុន​ធំ​យីហោ​ម្រុំ​ធម្មជាតិ បា​កា​វីឡា​បាន​រយៈពេល​មួយ​ឆ្នាំ​កន្លះ​។​

​ចំណុច​អ្វី​ដែល​នាំ​ឲ្យ​សាខា​លក់​បន្ត អាហារ​បំប៉ន​សុខភាព​ម្រុំ​ធម្មជាតិ ប្រចាំ​រាជធានី​ភ្នំពេញ អាច​រក​ប្រាក់​ចំណូល​បាន​រហូតដល់​ខ្ទង់ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ​?

​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​លក់​អាហារ​បំប៉ន​សុខភាព​ម្រុំ​ធម្មជាតិ​ យីហោ បា​កា​វីឡា​ប្រចាំ​រាជធានី​ភ្នំពេញ លោក ម៉​រ៉ា​យ៉ា មូ​នីសា ឲ្យ​TheBNEWS​ដឹង​ថា កាលពី​ពេល​ដែល​​លោក​​បើក​សាខា​លក់​បោះ​ដុំ​បន្ត​ដំបូង​ ​​ការ​លក់​​​មិនទាន់​ទទួល​បាន​ប្រាក់ចំណូល​ច្រើន​នោះ​ទេ​។ មួយ​ខែ​គឺ​រក​បាន​​ប្រហែល​ ​​៥០០​ដុល្លារ។ ប៉ុន្តែ​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ ការ​លក់​​​កើន​ឡើង​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក ដោយ​ក្នុង​មួយ​ខែ​​ ​អាច​រក​ប្រាក់​ចំណូល​បាន​រហូត​ដល់​ ៥០០០​ដុល្លារ។​

​លោក​បញ្ជាក់​ថា ចំណុច​ដែល​ធ្វើ​ឲ្យ​ការ​លក់​រ​កើន​ឡើង គឺ​ដោយសារ​៖
​- ការ​ទទួលស្គាល់​គុណភាព ពី​អតិថិជន​កើន​ឡើង 
​-​​សាខា​ចែកចាយ​បោះ​ដុំ ​និង​រាយ​បន្ត​តែមួយគត់​ពី​ក្រុមហ៊ុន​ធំ​ ដែល​មានតែ​ពីរ​សាខា​ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅ​សៀមរាប និង​នៅ​រាជធានី​ភ្នំពេញ 
​-តម្លៃ​សមរម្យ​

​លោក​រៀបរាប់​បន្ត​ថា បច្ចុប្បន្ន​ផលិតផល​អាហារ​បំប៉ន​សុខភាព​ម្រុំ​ធម្មជាតិ ក្រៅពី​ហាង​លោក​ផ្ទាល់​ជា​អ្នកលក់​ដោយ​ផ្ទាល់​ទៅតាម​បណ្ដា​ខេត្ត​នានា ផលិតផល​នេះ​ក៏​ត្រូវ​បាន​ដាក់​តាំង​​លក់​នៅ​តាម​ផ្សារ​ទំនើប និង​ម៉ា​ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​ តួយ៉ាង​ដូចជា​នៅ​ផ្សារ​ថៃ​ហួត ផ្សារ​សេ​ដាក​ជាដើម​។​

​លោក​បញ្ជាក់​ថា បើ​ផ្អែក​តាម​របាយការណ៍​ពី​ក្រុមហ៊ុន​ធំ បង្ហាញ​ថា គិត​ត្រឹមតែ​ម្សៅ​ម្រុំ​មួយ​មុខ ក្រុមហ៊ុន​អាច​នាំ​ចេញទៅ​ទីផ្សារ​ក្រៅ​ស្រុក​រហូតដល់​ ​១-២​តោន​ក្នុង​មួយ​ខែៗ​។​

​សូម​បញ្ជាក់​ថា ក្រុមហ៊ុន​លក់​អាហារ​បំប៉ន​សុខភាព​ម្រុំ​ធម្មជាតិ មាន​ផលិតផល ដូចជា​ម្រុំ​ជា​លក្ខណៈ តែ​ស្លឹក តែ​ម្សៅ គ្រាប់ ម្សៅ ប្រេង និង​ជា​លក្ខណៈ​សាប៊ូ​សរីរាង្គ ដែល​សាខា​លក់​ម្រុំ​បន្ត​ប្រចាំ​រាជធានី​ភ្នំពេញ​មាន​ទីតាំងនៅ​ម្តុំ​សាកលវិទ្យាល័យ​ខេមរៈ ខណ្ឌ​សែន សុខ​៕

​ដោយ​៖ ម៉ៅ ចរិយា​

តោះស្វែងយល់អំពីម្រុំ​ មាន​អត្ថប្រយោជន៍​អ្វីខ្លះ ?

ម្រុំ គឺជា​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​សារធាតុចិញ្ចឹម​ខ្ពស់បំផុត ក្នុង​ការជួយ​ទ្រទ្រង់​សារពាង្គកាយ​មនុស្ស ព្រោះ​នៅក្នុង​ដើម​ម្រុំ​មាន​សារធាតុ​ប្រូតេអ៊ីន អំបិល​​ខនិក​ និង​វីតាមីន​ជាដើម​។ ដោយសារ​រុក្ខជាតិ​នេះ មាន​អត្ថប្រយោជន៍​ច្រើន ទើប​ប​ច្ច​ប្បន្ន​រុក្ខជាតិ​ម្រុំ ត្រូវបាន​កែច្នៃ​បន្ថែម លើសពី​ការទទួល​ទាន​ស្រស់​ៗ ទៅជា​អាហារ​បំប៉ន​សុខភាព ឬ​ថ្នាំ​សម្រាប់​ព្យាបាល​ជម្ងឺ​ជាដើម ក្រោម​ការផលិត​ពី​ក្រុមហ៊ុន​ឯកទេស​មួយចំនួន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។​  ​តើ​រុក្ខជាតិ​ម្រុំ និង​អាហារ​ប៉​បំ​ន​សុខភាព ដែល​ផលិត​ចេញពី​ម្រុំ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព ទើប​រុក្ខជាតិ​ម្រុំ​បច្ចុប្បន្ន​មាន​តម្រូវ​​ខ្លាំង​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​ច្រើន​បែបនេះ​? ​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​លក់​អាហារ​បំប៉ន​សុខភាព​ម្រុំ​ធម្មជាតិ​ខ្មែរ យីហោ បា​កា​វីឡា​ប្រចាំរាជធានី​ភ្នំពេញ លោក ម៉​រ៉ា​យ៉ា មូ​នីសា ឲ្យ​ ​TheBNEWS​ ​ដឹង​ថា​ យោងតាម​ការសិក្សា​ស្រាវជ្រាវ​ពី​អ្នកជំនាញ​ប្រចាំ​ក្រុមហ៊ុន​បា​កា​វិទ្យា​ផ្ទាល់ បង្ហាញថា គុណប្រយោជន៍​នៃ​អាហារ​បំប៉ន​សុខភាព ដែល​ធ្វើ​ចេញពី​ម្រុំ​នេះ​មានដូចជា​៖
• ជួយ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​ក្រពះ​-​ពោះវៀន ល្អប្រសើរ​ឡើង​
• ដោះស្រាយ​បញ្ហា​ទល់លាមក​បាន​យ៉ាង​ល្អ​
• ធ្វើអោយ​ជាតិ​ស្ករ​ក្នុង​ឈាម​អោយ​ថេរ ជួយ​បង្ការ​ទឹកនោមផ្អែម​
• ជួយ​បំប៉ន​កែវភ្នែក និង ខួរក្បាល ជួយ​កាត់បន្ថយ​បញ្ហា​បាត់​ការចងចាំ​
• ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
• ជួយ​ធ្វើអោយ​ក្មេង​ជាង​វ័យ​
• ជួយ​ការពារ​ភាពស្លេកស្លាំង​
• ជួយ​បន្ថយ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម និង​ស​សៃ​ឈាម​
• ជួយ​បន្ថយ​បញ្ហា​ឈឺសន្លាក់​ឆ្អឹង និង​ជួយ​អោយមាន​កំហាប់​ឆ្អឹង​បានល្អ​
• ជួយ​បង្កើន​គ្រាប់​ឈាមក្រហម​
• ជំនួយ​មុខងារ​ថ្លើម​
• ជួយ​សម្រួល​វិបត្ដិ​ផ្លូវភេទ
• ជួយ​បន្ថយ​ជាតិពុល​ក្នុង​រាងកាយ​
• ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​
• បង្កើន​ថាមពល និង​ធ្វើអោយមាន​សុខភាព​ល្អ​
• មាន​ប្រយោជន៍​ចំពោះ​កុមារ​ស្គមស្គាំង ខ្វះ​ជីវជាតិ​
• ជា​ជំនួយ​សំរាប់​ស្ដ្រី​បំបៅ​ដោះ​កូន និង​មនុស្ស​ចាស់​ ​លោ​បន្តថា ចំណុច​ពិសេស​ដែល​រុក្ខជាតិ​ម្រុំ អាច​ផ្តល់​ឲ្យ​សុខភាព​មនុស្ស​​​បាន​ច្រើនយ៉ាង​ ​​ទើប​ម្រុំ​មាន​តម្រូវការ​ច្រើន​ទាំង​ក្នុង​ស្រុក​ និង​ជា​ពិសេស​គឺ​ទីផ្សារ​ក្រៅ​ស្រុក​ដែល​​​អាច​នាំចេញ គិតតែ​ម្សៅ​ម្រុំ​ប៉ុណ្ណោះ ​មាន​ចំនួន​ចន្លោះ​ពី​១-២​តោន​គីឡូក្រាម​ក្នុង​មួយខែៗ​។​ ​លោក​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បា​កា​វិទ្យា​មាន​ចំការ​ដាំ​ម្រុំ​ដោយផ្ទាល់​ប្រមាណ​១០ ហិតា ក្នុង​ទឹកដី​ខេត្តសៀមរាប ព្រមជាមួយ នឹង​ការប្រមូលទិញ​ម្រុំ​នេះ​បន្ថែម​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​មួយចំនួន​ផងដែរ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ក្រៅ​ស្រុក ដែល​កំពុងមាន​កំណើន​ខ្លាំង​៕

Popular Posts

Categories

Powered by Blogger.